ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស​ម្នាក់ ពាក់ព័ន្ធករណីចាប់បង្ខំនារីម្នាក់រួមភេទបានសម្រេច៦លើក!

​ប៉ៃលិន: កម្លាំងមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចុះឃាត់ខ្លួនយុវជនម្នាក់ដែលបានចាប់បង្ខំនារីម្នាក់រួមភេទនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងបានសម្រេច៦លើក។

ហេតុការណ៍ចុះឃាត់ខ្លួននេះកាលពីវេលាម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ វិបុល ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយបងប្រុសរបស់ខ្លួនដែលជាម្ចាស់ផ្ទះកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ ម.ស.ជ ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលរបស់បងប្រុសជនសង្ស័យបង្កើត ឈ្មោះ វី ,រស់នៅភូមិឃុំកើតហេតុខាងលើ។

យោងតាមការរៀបរាប់របស់នារីរងគ្រោះ បានប្រាប់ឲ្យដឹងថា រូបនាងនិងបងស្រីនាងបានមកជួលបន្ទប់របស់ឈ្មោះ វី ដែលជាបងប្រុសបង្កើតរបស់ជនសង្ស័យ ហើយជនសង្ស័យក៏បានមកស្នាក់នៅជាមួយបងប្រុសបង្កើតរបស់គេដែរ ក្រោយមកនាងមិនចាំថ្ងៃខែទេជនសង្ស័យបានចូលមកក្នុងបន្ទប់របស់នាងហើយបានបង្ខំនាងរួមភេទបានសម្រេចចំនួន៤លើក។ ហើយលើកចង់ក្រោយ២លើក នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ
នាងបានចេញពីបន្ទប់ ទៅចូលបត់ជើងនៅក្នុងបន្ទប់ទឹក ពេលចេញមកវិញស្រាប់តែជនសង្ស័យបានចាប់អូសដៃជនរងគ្រោះចូលក្នុងបន្ទប់បងស្រីរបស់នាង ខណ:ដែលបងស្រីនាងមិននៅផ្ទះ ហើយចាប់រួមភេទបានសម្រេច។

តែកន្លងមកនាងមិនហ៊ានប្រាប់អ្នកណាទេដោយខ្លាចខ្មាសគេតែលើកចុងក្រោយនេះនាងក៏សម្រេចចិត្តប្រាប់បងស្រីរបស់នាងតែម្តង។ ចំណែកជនសង្ស័យនោះសមត្ថកិច្ចកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ៕

មតិយោបល់