ព័ត៌មានជាតិ

ដេកលក់លើពូក ត្រូវភ្លើងឆេះស្លាប់យ៉ាងរន្ធត់!

ក្រចេះ: លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន អធិការនគរបាលស្រុកសំបូរ បានប្រាប់ Post Newsថា មានករណីអគ្គិភ័យមួយ បានឆាបឆេះពូកដែលបុរសម្នាក់កំពុងដេក បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាងួន ឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ សំ ម៉ាំ​ង ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅតែម្នាក់ឯង នៅចំណុចកើតហេតុខាងលើ។

គួរបញ្ជាក់បន្ថែមថា ដំបូងឡើយគេឃើញមានភ្លើងបានឆាបឆេះពូក ដែលបុរសរងគ្រោះកំពុងដេកក៏បាននាំគ្នាជួយយកទឹកមកជះពន្លត់ដើម្បីជួយសង្គ្រោះ តែជាអកុសលពន្លត់ភ្លើងបាន តែមិនអាចជួយជីវិតបុរសខាងលើបាននោះទេ ដោយគាត់បានស្លាប់នៅក្នុងភ្នក់ភ្លើងឆេះរោលពេញខ្លួនស្លាប់ទៅហើយ។

ចំពោះមូលហេតុនៃការឆាបឆេះយ៉ាងណានោះ សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវបន្តទៀត៕

មតិយោបល់