Post News Media ព័ត៌មានជាតិ (មានវីដេអូធ្វ...

(មានវីដេអូធ្វើសកម្មភាព) ខឹងក្រុមហ៊ុនបញ្ឈប់ពីការងារ ជិះរថយន្តម៉ាស្តា មកគប់កញ្ចក់ក្រុមហ៊ុនលក់រថយន្ត តូយ៉ូតា បែកខ្ទេច!

បាត់ដំបង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ក្រោយពីបានជិះម៉ាកម៉ាស់ស្ដា ពណ៌ស យកកែវគប់ទៅលើជញ្ជាំងកញ្ចក់ របស់ក្រុមហ៊ុនលក់រថយន្ត តូយ៉ូតា បណ្តាលឲ្យបែករួចព្យាយាមរត់គេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៧នាទី យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ក្រុមហ៊ុនលក់រថយន្ត តូយ៉ូតា ( ខេមបូឌា) ក្រុមទី១ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ដំបូងឡើយគឺបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានជិះរថយន្តម៉ាកម៉ាស្ដា ពណ៌ស យកកែវគប់ទៅជញ្ជាំងកញ្ចក់របស់ក្រុមហ៊ុនលក់រថយន្តតូយ៉ូតា បណ្ដាលឲ្យបែកមួយផ្ទាំងពីខាងកើតទ្វារកញ្ចក់ចេញចូល កន្លែងតាំងនិងលក់រថយន្តរបស់ ជនរងគ្រោះឈ្មោះ ពៅ ប៊ុនម៉េង ភេទប្រុស អាយុ៦៦ឆ្នាំ រងការខូចខាត។

ក្រោយពីពិនិត្យជុំវិញទីកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញថា ករណីនេះជនសង្ស័យបានយកកែវគប់ កញ្ចក់ប្រាកដមែន មិនមែនជាករណីបាញ់បោះឡើយ ហើយក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបាន រត់គេចខ្លួនបាត់ លុះដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងផ្នែកជំនាញរបស់អធិការដ្ឋានក្រុង បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ពៅ​ ចំណាន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ២៩២ ក្រុមទី៩ ភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងនោះជនសង្ស័យបានសារភាពថា បណ្តាលមកពីខ្លួនខឹងក្រុមហ៊ុនបញ្ឈប់ពីការងារ និងមានភាពស្រវឹងស្រា ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់បន្តទៀត៕

Loading...