Post News Media ព័ត៌មានជាតិ ជាប់គុកម្ដងហើ...

ជាប់គុកម្ដងហើយមិនរាង ឥឡូវជាប់គុកម្ដងទៀត!

​ភ្នំពេញ: បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ សហការជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីលួចឆ្កឹះសោបន្ទប់កាលពីវេលាម៉ោង ៩និង ៤០ នាទីព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុម៤ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានប្រាប់ឲ្យដឹងថា ជនសង្ស័យលើត្រូវកម្លាំងរបស់លោកធ្វើការឃាត់ខ្លួនមានឈ្មោះ ប៊ុន រិទ្ធ អាយុ២១ឆ្នាំ មុខរបរ ជួសជុលទូរសព្ទ ស្នាក់នៅភូមិកើតហេតុ (ធ្លាប់ជាប់ពន្ធនាគារម្ដង រួចមកហើយ)។ ចំណែកបន្ទប់ជនរងគ្រោះមានឈ្មោះ អឿ សូនី អាយុ២៥ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួលខាងលើ។

លោកបានបន្ដទៀតថា មុនពេលកើតហេតុជនរងគ្រោះបានចាក់សោបន្ទប់រួចចេញទៅរៀនបាត់ លុះដល់ម៉ោង៧ និង ៤០នាទីថ្ងៃដដែល ក៏លេចមុខជនសង្ស័យបានដើរមកហើយនៅក្នុងដៃមានដែកលួសមួយកំណាត់មកធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជនរងគ្រោះ ដើម្បីចូលលួចទ្រព្យសម្បត្ដិនៅក្នុងបន្ទប់ ដោយចៃដន្យនោះក៏មានបុរសម្នាក់ឈ្មោះ វណ្ណ មាន ជាអ្នកជួលបន្ទប់ទល់មុខបន្ទប់ជនរងគ្រោះបានឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពឆ្កឹះសោក៏បានស្រែកឆោឡានាំគ្នាចេញចាប់ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ កំពុងតែធ្វើការល្បាតនៅក្បែរកន្លែងកើតហេតុក៏បានចុះទៅជួយអន្ដរាគមន៍ឃារ់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរបន្ដ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការឃុំខ្លួន បណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យចាត់ការតាមនិតីវិធី៕

Loading...