ព័ត៌មានជាតិ

រថយន្ត២គ្រឿងពន្លះគោយន្តកន្រ្តៃ របួសធ្ងន់ស្រាល២នាក់!

​កែប: ករណីគ្រោះថា្នក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងគោយន្តកន្រ្តៃ បណ្តាលឲ្យភាគីខាងគោយន្តរងរបួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៣៣ នៅខាងមុខសាលាសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ម្ចាស់គោយន្តមានឈ្មោះ ហួត តិ ភេទប្រុស អាយុ២៥ឆ្នាំ(របួសស្រាល) និងអ្នករួមដំណើរម្នាក់ឈ្មោះ ខេម វាសនា ភេទប្រុស អាយុ២៦ឆ្នាំ(របួសធ្ងន់)។ ចំណែកម្ចាស់រថយន្តក៏មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ(គេចខ្លួន)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្តនិងគោយន្តកន្រ្តៃ នៅលើដងផ្លូវជាតិលេខ៣៣ ខណ:ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងក្នុងល្បឿនលឿន បើកដោយ ឈ្មោះ គៀច ឌិច ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្សារពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានបើកមកបុករថយន្តនិងគោយន្តបន្ថែមពីលើ បណ្តាលឲ្យភាគីខាងគោយន្តរបួសស្រាលម្នាក់និងរបួសធ្ងន់ម្នាក់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងឃាត់រថយន្តកូរ៉េ មកអធិការដ្ឋានគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់