ព័ត៌មានជាតិ

លួចដករនាំងដែកបង្អួចកុដិព្រះសង្ឃ ចុងក្រោយជាប់ខ្នោះ!

បាត់ដំបង: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស នៅវេលាម៉ោង៨នឹង៣០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នងបរវេនវត្តបាយដំរាំ ភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យទី១ឈ្មោះ កាន ធារ៉ា ហៅពៀវ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង
ទី២ឈ្មោះ ខុម ខុន ហៅខន ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង
ទី៣ឈ្មោះ សុង គឹមសៀង ហៅចូច ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង
និងទី៤ឈ្មោះ លី ឆៃយ៉ា ហៅយ៉ា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

មុនពេលកើតហេតុ ជនសង្ស័យទាំង៤នាក់ បានធ្វើសកម្មភាព ដករនាំងដែកបង្អួចកុដិព្រះសង្ឃ ព្រះនាមផាត តាំង ព្រះជន្ម១៩ព្រះវស្សា ហើយលួចទូរសព្ទដៃមួយគ្រឿង ម៉ាកខែមហ្វូន ពណ៌ខ្មៅ យកទៅបញ្ចាំនៅបាត់ដំបងផងដែរ។

ក្រោយទទួលបានព័ត៌មាន ភា្លមៗនោះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩នឹង៥៩នាទីព្រឹក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់