ព័ត៌មានជាតិ

ចាប់មិនចេះអស់!​.. បង្ក្រាបជនជាតិឡាវម្នាក់ ដកហូតគ្រឿងញៀនរាប់ម៉ឺនគ្រាប់!

ស្ទឹងត្រែង: ជនសង្ស័យជាជនជាតិឡាវម្នាក់ រត់ពន្ធគ្រឿងញៀនរាប់ម៉ឺនគ្រាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរ​សាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។

កម្លាំងមានសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ថាវ ចឺ​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ទីលំនៅ​ភូមិ​មឿង​មឺ​ន ឃុំ​នួន​ហៃ ស្រុក​មឿង​ម៉ឺន ខេត្ត​វៀង​ច័ន្ទ ប្រទេស​ឡាវ ដោយបានរត់ពន្ធគ្រឿងញៀនជាច្រើនម៉ឺនគ្រាប់ នាំចូលមកក្នុងប្រទេសកម្ពុជា តែក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានតែម្តង៕

មតិយោបល់