Post News Media ព័ត៌មានជាតិ ខឹងប្រពន្ធមិន...

ខឹងប្រពន្ធមិនរួមភេទជាមួយ រត់ទៅចង.កស្លាប់ខ្លួន!

កំពង់ស្ពឺ: នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩នឹង១១នាទីយប់ មានករណីបុរសម្នាក់ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតក្នុងភូមិអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ វណ្ណ ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លុងវែង ខេត្តឧត្តមានជ័យ។

មូលហេតុដែលបណ្តាលឲ្យ ជនរងគ្រោះ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន ដោយសាររូបគេតែងផឹកសា្រស្រវឹងជាប្រចាំ
និងប្រចណ្ឌប្រពន្ធសុំប្រពន្ធរួមភេទ តែប្រពន្ធមិនព្រម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យរួចមក ទើបប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

#សារអប់រំខ្លីៗ៖ ការសម្លាប់ខ្លួន មិនមែនជាជម្រើសដ៏ល្អសម្រាប់ការដោះស្រាយបញ្ហានោះទេ៕

Loading...