Post News Media ព័ត៌មានជាតិ បុកខ្ទេចទីស្ន...

បុកខ្ទេចទីស្នាក់ការគយ និងរដ្ឋាករប្រចាំការ!..

ព្រះសីហនុ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានរថយន្តធុនធំដឹកអែស្កាវ៉ាទ័រកាយដី១គ្រឿង បានជ្រុលចង្កូតបុករះចូលទីស្នាក់ការគយ និងរដ្ឋាករប្រចាំការនៅរោងចក្រប្រេងកាត បណ្ដាលឲ្យរបួសម្នាក់។
ករណីនេះបានកើតឡើងនៅវេលាម៉ោង ៨ និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 3A-2542 បានដឹកគ្រឿងចក្រអែស្កាវ៉ាទ័រ ធ្វើដំណើរមកពីវាលរេញ ចូលមកខេត្តព្រះសីហនុ លុះមកដល់ផ្លូវចុះចំណោតឆ្លងថ្នល់រថភ្លើងមុខរោងចក្រប្រេងកាត រថយន្តជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុករះចូលទីស្នាក់ការគយតែម្តង៕

Loading...