Post News Media ព័ត៌មានជាតិ បុកគេស្លាប់និ...

បុកគេស្លាប់និងរបួស រួចរត់បាត់!..

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តស៊ាំយ៉ុង បុកម៉ូតូអាយខុនពេញទំហឹង បណ្តាលឲ្យស្ត្រី២នាក់របួសធ្ងន់ ប៉ន្តែស្លាប់ម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត ១០៦-១០៧ ខាងកើតភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជនរងគ្រោះទាំង២នាក់ខាងលើ ទី១មានឈ្មោះវង់ ស្រីតូច ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកម៉ូតូ ឌុបឈ្មោះ កូយ ចាន់ធឿន ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិព្រៃស្ទរ ឃុំស្មោងជើង ពីក្រោយ លុះដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តស៊ាំយ៉ុង ពណ៌លឿង បុកពីក្រោយពេញទំហឹង បណ្តាលឲ្យដួលរបួសធ្ងន់ទាំង២នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសលក៏ស្លាប់ឈ្មោះ កូយ ចាន់ធៀន ៕

Loading...