Post News Media ព័ត៌មានជាតិ រន្ធត់! បុរសច...

រន្ធត់! បុរសចំណាស់ម្នាក់ ជិះម៉ូតូលឿនបុកបង្គោលចំណាំងផ្លាត បាក់កស្លាប់!

ត្បូងឃ្មុំ: លោកអនុសេនីយ៍ឯក ថាញ់ សុវ៉ាត អធិការរងស្រុកមេមត់ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ម៉ូតូបើកបរបុកបង្គោលចំណាំងផ្លាតដួលស្លាប់ដោយខ្លួនឯង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោងប្រហែល១០ និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៦-២១៧ ស្ថិតនៅភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ.ស ស៊េរីឆ្នាំ២០១៤ គ្មានស្លាកលេខ ជិះដោយឈ្មោះ វ៉ាន់ ទុយ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិដង្ហិត ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ(ស្លាប់នៅកន្លែងកើតហេតុ)។

សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...