ព័ត៌មានជាតិ

ចេញពីហូបការគេ បុកបង្កាន់ដៃស្ពាន៧មករា ស្លាប់មួយរំពេច!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ ជិះម៉ូតូមិនប្រយត្ន័ ទៅបុកបង្កាន់ដៃស្ពាន៧មករា ពេញទំហឹង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១០ និង២០នាទី យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្ពាន៧មករា ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុន ផល្លី ភេទប្រុស អាយុ ៥៦ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1O-9929 ទើបតែចេញពីហូបការគេ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុកនឹងបង្កាន់ដៃស្ពានបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណ៕

មតិយោបល់