Post News Media ព័ត៌មានជាតិ រថយន្តJeepគ្ម...

រថយន្តJeepគ្មានស្លាកលេខ បុកបុរសម្នាក់របួសធ្ងន់ រួចបើករត់ទាល់តែអស់សាំងទើបឃាត់បាន!

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកJeep ខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូធំមួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ រួចរថយន្តនោះព្យាយាមបើករត់គេចទៅដល់ផ្លូវ១៤១ ត្រូវបានសម្ថកិច្ចឃាត់ជាប់ព្រោះតែអស់សាំង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅមុខផ្សាររាត្រី តាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូធំមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-8901 បើកបរដោយបុរសម្នាក់ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកJeep ពណ៌ស មិនមានស្លាកលេខ បើកក្នុងល្បឿនលឿនក៏បានរេចង្កូតទៅបុកបុរសដែលជិះម៉ូតូធំនោះចំពីមុខពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តភ្លាមៗបានព្យាយាមបើករត់គេចទៅដល់ផ្លូវ១៤១សង្កាត់បឹងព្រលឹត អស់សាំង ក៏ត្រូវបានសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងអ្នកបើកបរបានតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកនាំខ្លួនអ្នកបើកបរថយន្តទៅខណ្ឌ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕

Loading...