Post News Media ព័ត៌មានជាតិ ស៊េរីទំនើប BM...

ស៊េរីទំនើប BMW ស្លាកលេខ ភ្នំពេញ 2AN-2989 បុកកាមេរីបាឡែនត្រង់ផ្លូវបែកជា៤ ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាក BMW-435I ស៊េរីទំនើបមួយគ្រឿង បើកបុករថយន្តកាមរីបាឡែនត្រង់ចំណុចផ្លូវបែកជា៤ បណ្តាលឲ្យរថយន្តទាំង២គ្រឿងនេះ រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១១យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣១០កែង១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3806 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយគ្រួសារ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក BMW-435I ស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនពេក ត្រង់ចំណុចផ្លូវបែកជា៤ ក៏បានបុករថយន្តកាមរីបាឡែនពេញទំហឹង រងការខូចខាតយ៉ាងដំណំទាំងសងខាង។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

Loading...