ព័ត៌មានជាតិ

ទៅឆក់ត្រី​ពេលព្រឹក ល្ងាចឡើង​ប្រទះឃើញសពក្នុងបឹង!

ស្ទឹងត្រែង: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីបុរសម្នាក់ ឆក់ចរន្តអគ្គិសនីនៃដងឆក់ត្រី បណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័ម ស្ថិតត្រង់ចំណុចកោះឬស្សី ភូមិឈើទាលតូច ឃុំព្រះរគិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនរងគ្រោះមានឈ្មោះ គង់ ផុង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

យោងតាមសម្តី ឈ្មោះ ស៊ុត ឡាត អាយុ៣១ឆ្នាំ ត្រូវជាបងថ្លៃជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានបាត់ខ្លួនតាំងពីព្រឹករហូតដល់ល្ងាច ទើបរូបគាត់សម្រេចចិត្តបើកទូកកាណូត តាមរកប្អូនថ្លៃតែម្តង លុះដល់ចំណុចកើតហេតុ នៅវេលាម៉ោង៥និង៤០នាទីយប់ ខណ:នោះគាត់ក៏ប្រទះឃើញទូកជនរងគ្រោះ ជាប់នឹងគុម្ពបន្លាឃ្លេនិងឃើញជនរងគ្រោះដេកស្លាប់ក្នុងទឹក ដោយដែកឆក់ត្រីនៅជាប់សងខាង ទើបរូបគាត់ដឹងថា ជនរងគ្រោះបានឆក់ខ្សែភ្លើងអាគុយឆក់ត្រីស្លាប់យ៉ាងអាណោចអាធ័មយ៉ាងដូច្នេះ។

ក្រោយទទួលបានដំណឹងពីគ្រួសារសាច់ញាតិ ភ្លាមៗនោះសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យទៅលើសាកសពតែម្តង
រួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធើ្វបុណ្យតាមប្រពៃណី៕

មតិយោបល់