Post News Media ព័ត៌មានជាតិ ធ្វើអីនឹងជុំៗ...

ធ្វើអីនឹងជុំៗ! ភ្លេចមើលផ្លូវ មេតងដាក់មេប្រូចបាត់!..

ពោធិ៍សាត់: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង៤៩នាទីរសៀល កម្លាំងផែននគរបាលយុត្តិធម៌សហការជាមួយ កម្លាំងប៉ុស្តិ៍អន្លង់រាប បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីល្បែងស៊ីសងខុសច្បាប់ ស្ថិតត្រង់ចំណុចចំការ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនសង្ស័យទី១មានឈ្មោះ អឿន សុខា ភេទស្រី អាយុ៣៤ឆ្នាំ ទី២ឈ្មោះ ជន យឹម ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ ទី៣ឈ្មោះ សៅ ស្រីឡែន ភេទស្រី អាយុ៣១ឆ្នាំ និងទី៤ឈ្មោះ វ៉ែន ឌីណា ភេទស្រី អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរ ស្នាក់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

វត្ថុតាងដែលដកហូតបាន រួមមាន បៀរពណ៌ខៀវ ចំនួន៤៣២សន្លឹក កម្រាលចំនួន៧ ធុងលក់បង្អែមចំនួន១ ពណ៌ក្រហម តង់កៅស៊ូប្រក់ដំបូលចំនួន១ លុយខ្មែរចំនួន១ម៉ឺនរៀល។ ចំណែកជនសង្ស័យមួយចំនួនទៀតនិងអ្នកតុងឈ្មោះ សេត ភេទស្រី ស្នាក់នៅភូមិឃុំកើតហេតុ បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Loading...