Post News Media ព័ត៌មានជាតិ ខ្លាំងបាត់! ប...

ខ្លាំងបាត់! បំផ្លាញទ្រព្យមធ្យម ងំត្រង់ដុតផ្ទះចោល

កំពង់ស្ពឺ: កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយ កម្លាំងប៉ុស្តិ៍សំបូរ ដើម្បីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ ក្រោយធ្វើសកម្មភាពដុតផ្ទះ សម្លៀកបំពាក់ និងបោកទូរទស្សន៍ ចំនួន១គ្រឿងបន្ថែមទៀត។
ជនសង្ស័យមានឈ្មោះ ឌ.ស.ល. ហៅព្រីង ភេទប្រុស អាយុ២៩ឆ្នាំ មានប្រពន្ធឈ្មោះ ប.ស.ឡ ភេទស្រី អាយុ២៧ឆ្នាំ
ស្នាក់នៅក្នុងភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ត្រូវជាប្រពន្ធជនសង្ស័យ កម្លាំងជំនាញសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង
រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធើ្វការដោះសា្រយបន្តតាមផ្លូវច្បាប់៕

#សារអប់រំ៖ ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ជាអំពើដែលខុសច្បាប់៕

Loading...