Post News Media ព័ត៌មានជាតិ ជនជាតិចិន១ក្រ...

ជនជាតិចិន១ក្រុមផឹកស៊ីស្រវឹង បង្កអសន្តិសុខនៅផ្សារកុងតឺន័រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ព្រះសីហនុ: នៅវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងជំនាញកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ បន្ទាប់ពីធ្វើបានសកម្មភាពអុកទ្បុកប្រជាពលរដ្ឋ ដែលរស់នៅផ្សារកុងតឺន័រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមសម្តីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានរាយការណ៍ប្រាប់ថា មានជនជាតិចិនមួយក្រុមបានផឹកសា្រស្រវឹងឡូឡា ព្រមទាំងគប់ដបស្រាបៀរ ពីលើចុះមកក្រោមទល់នឹងមុខក្រុមតន្ត្រី ដែលកំពុងប្រគុំជូនភ្ងៀវស្តាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ទើបកម្លាំងជំនាញចុះជួយអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីយកទៅសាកសួរ និងដោះសា្រយបន្តតាមនិតិវិធីច្បាប់៕

Loading...