Post News Media ព័ត៌មានជាតិ រថយន្តក្រុមហ៊...

រថយន្តក្រុមហ៊ុនptt រេចង្កូតបុកម៉ូតូ សា្លប់បុរសម្នាក់ នៅកំពង់ឆ្នាំង!

​កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តសណ្តោរម៉កនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៥១-៥២ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិពាមឆ្គោក ឃុំពាមឆ្គោក ស្រុកជុលគិរី ខេត្តកំពង់ឆ្នាំង។
មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកCL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0282 សណ្ដោងរម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-4096
ក្រុមហ៊ុនPtt បើកបរក្នុងទិសដៅពីត្បូងទៅជើង បញ្រ្ចាសទិសគ្នាជាមួយនឹងម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1G-1529 លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។ ចំណែកម្ចាស់រថយន្តបង្កបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធើ្វការវាស់វែង និងនាំយករថយន្តនិងម៉ូតូ មករក្សាទុករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...