ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បើកក្រឡាប់ធ្លាក់ផ្លូវ ស្លាប់តៃកុងម្នាក់ នៅកោះកុង!

កោះកុង: លោកអធិការស្រុកបទុមសាគរ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ​​រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងបើកបរ​ក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យបុរសម្នាក់ មានអាយុ៣៤ឆ្នាំ ជាតៃកុងស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រ៦១-៦២ ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ គាស់យករថយន្តទៅរក្សាអធិការដ្ឋាននគរបាលស្រុក។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់