Post News Media ព័ត៌មានជាតិ មហាកូន! សងគុណ...

មហាកូន! សងគុណឪពុក ដោយការគំរាមសម្លាប់..

កំពង់ស្ពឺ: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨យប់ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសហការជាមួយ កម្លាំងប៉ុស្ដិ៍សំបូរ បានឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បន្ទាប់ពីបានគំរាមសម្លាប់លើឪពុកខ្លួនទៅនឹងពូថៅ ស្ថិតក្នុងភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ សួន ឆលីហៀង ភេទប្រុស អាយុ២៦ឆ្នាំ និងជនរងគ្រោះត្រូវជាឪពុកមានឈ្មោះ សួន សេង អាយុ៦៤ឆ្នាំ ទាំង២នាក់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះ ត្រូវជាឪពុកជនសង្ស័យ ខណ:នោះសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Loading...