ព័ត៌មានជាតិ

រថយន្តកុងតឺន័រ ស្វាគមន៍គ្នាខ្ទេចទាំងព្រឹកហ្មង!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តចំនួន៤គ្រឿង បានបុកគ្នាជាបន្តបន្ទាប់ នៅចំណុចកើតហេតុតែមួយ រហូតបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីយប់ឈានចូលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ១ ម្តុំជញ្ជីងថ្លឹងរថយន្ត ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីទី១គឺកើតឡើងដោយរថយន្តកុងតឺន័រ២គ្រឿងបានបុកបន្តកន្ទុយគ្នាបណ្តាលឲ្យខ្ទេចក្បាលរថយន្តមួយគ្រឿងទាំងស្រុង ភ្លាមនោះក៏កើតមានករណីទី២ ដោយមានរថយន្តមួយគ្រឿងទៀតជាប្រភេទកុងតឺន័រ បើកដោយបុរសម្នាក់ បានឈប់រថយន្តចូលអែបខាងដើម្បីចុះដើរទៅជួយមើលគ្នា ក៏ត្រូវរថយន្តស៊ាំយ៉ុងបុកបុរសដែលកំពុងជួយមើលគ្នានោះពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់តែម្តង។

បច្ចុប្បន្នរថយន្តទាំង៤គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់