ព័ត៌មានជាតិ

ទាស់គ្នាតិចតួច! អ្នកឈ្នះដេកគុក អ្នកចាញ់ដេកមឈូស

ព្រៃវែង: កាលពីវេលាម៉ោង៥និង៥៨នាទីល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីហិង្សាដោយចេតនាបង្កឡើងដោយបុរសម្នាក់បានវាយទៅលើជនរងគ្រោះ ត្រង់កញ្ចឹងកនិងកែងដៃ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតក្នុងភូមិតាំងរលាង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ គង់ កៀន ភេទប្រុស អាយុ៣០ឆ្នាំ និងជនសង្ស័យមានឈ្មោះ ហ៊ៅ យៀប ភេទប្រុស អាយុ៤២ឆ្នាំ ទាំងពីរនាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ពាក់ព័ន្ធនឹងករណីនេះដែរ ជនសង្ស័យជាមនុស្ស.គមិនគ្រប់សតិ ខណ:ដែលមានទំនាស់គ្នាបន្តិចបន្តួចនឹងជនរងគ្រោះ ក៏ឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយបានយកកំណាត់ដំបង ប្រវែង៨សង់ទីម៉ែត្រ វាយទៅលើកញ្ចឹងក និងកែងដៃជនរងគ្រោះ បណ្តាលឲ្យសា្លប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់