Post News Media ព័ត៌មានជាតិ បង្រ្កាបដើមកញ...

បង្រ្កាបដើមកញ្ឆាជាង៦០០០ដើម នៅទីតាំងចំនួន១៥ ក្នុងខេត្តតាកែវ

តាកែវ: កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានដឹកនាំកម្លាំងជំនាញ ក្នុងការត្រួតពិនិត្យនូវទីតាំងដាំដំណាំកញ្ឆា ខុសច្បាប់ ស្ថិតត្រង់ចំណុចដីភ្នំដុបដាថ្លាត់ ភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ពាក់ព័ន្ធនឹងករណីនេះដែរ សមត្ថកិច្ចបានប្រទះឃើញទីតាំងដែលជនសង្ស័យ លួចទន្រ្ទានដីភ្នំដាំដំណាំកញ្ឆាចំនួន១៥កន្លែង ខណ:នោះកម្លាំងជំនាញបានដកបំផ្លាញចោលនូវដើមកញ្ឆាចំនួន៦៣២១ដើម និងអាងទឹកចំនួន១៥អាងផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Loading...