ព័ត៌មានជាតិ

សិស្សវិទ្យាល័យស្តុកជាច្រើននាក់ ដួលសន្លប់ជាបន្តបន្ទាប់ ព្រោះតែ..

កំពត: លោក ហ៊ន់ ប៊ុនស៊ីដេត អធិការនគរបាលស្រុកអង្គរជ័យ បានប្រាប់Post News ថា មានករណីសិស្សស្រីជាច្រើននាក់ ដែលនៅវិទ្យាល័យស្តុក បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។

ចំពោះសិស្សស្រីដែលដួលសន្លប់នេះ​មានចំនួន១១នាក់ និងបណ្តាលមកពីការខ្សោយខាងផ្នែកសុខភាព ដោយខ្វះនូវអាហារូបត្ថម្ភ បច្ចុប្បន្នកំពុងសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់