ព័ត៌មានជាតិ

ខឹងមិនឲ្យទៅជួបប្រពន្ធចុង រកដុតផ្ទះចោលហើយរត់ទៅលេបថ្នាំសម្លាប់ខ្លួន

ព្រៃវែង: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសម្នាក់ ខឹងប្រពន្ធដោយសាររឿងយកម៉ូតូលាក់ បែរជាចាក់អង្ករនិងប្រេងម៉ាស៊ូតបម្រុងដុតផ្ទះចោល និងព្យាយាមលេបថ្នាំសម្លាប់ខ្លួនតែមិនបានសម្រេច។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិស្លា ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ក្រោយពីឈ្លោះប្រកែកគ្នាជនបង្កឈ្មោះ ជា សារុន ជាប្តីបានរត់ឡើងលើផ្ទះបិទទ្វារចាក់គន្លឹះនិងលេបថ្នាំអស់ជាច្រើនគ្រាប់ដើម្បីសម្លាប់ខ្លួន ខណ:នោះប្រពន្ធ ជា សារុន បានមើលតាមបង្អូចក៏ឃើញប្តីក្អួត ក៏បានទម្លុះទ្វារដើម្បីដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកភ្លាមៗផងដែរ៕

មតិយោបល់