ព័ត៌មានជាតិ

ខ្លាំងបាត់! មុខអ៉ីចឹងសោះលក់ថ្នាំញៀនពេញស្រុក!

កណ្តាល: ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំស្រុកខ្សាច់កណ្តាល ត្រូវបាននគរបាលក្របួចជាប់ ខណ:ដែលកំពុងជិះម៉ូតូដើរលក់គ្រឿងញៀន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ ទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្នុងវត្តព្រះវិហារសួគ៌ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះ វេ​ វីរ: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ថ្នាំញៀន ជនជាតិខ្មែរ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដកហូតបានម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន​ ២១កញ្ចប់តូច,ទូរសព្ទម៉ាកស៉ាំស៊ុងស៊េរី Galaxy S2 ពណ៌ស​ ចំនួន​១គ្រឿង និងម៉ូតូម៉ាកគុបជ្រុងសេ៧០ ពណ៌ទឹកប៊ិច ចំនួន១គ្រឿង​ ផងដែរ៕

មតិយោបល់