Post News Media ព័ត៌មានជាតិ ​សន្តិសុខក្លឹ...

​សន្តិសុខក្លឹបហ្គោឡាញ ត្រូវប្រភេទមិត្តស៊ីមិត្ត ស៊ីដាច់ម៉ូតូ

ភ្នំពេញ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ដ ខណ:ខ្ចីម៉ូតូមិត្តភក្តិរួចជិះទៅបាត់តែម្តង។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២រសៀល នៅត្រង់ចំណុចបរិវេណមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ដីឡូតិ៍លេខ៣១៥ ផ្ទះលេខ២៤៥ ក្រុម៥០ ភូមិ៨ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ នាក់ ភក្កី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៣២ ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣
ខណ្ឌទួលគោក រាជធានីភ្នំពេញ បានខ្ចីយកម៉ូតូ ម៉ាកឡេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-9838 របស់ជនរងគ្រោះឈ្មោះ ហ៊ឹម រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ យាមក្លឹបហ្គោឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅជួបជាមួយជនសង្ស័យ ដែលជាមិត្តភក្តិនឹងគ្នា ប្រហែល២ថ្ងៃមកហើយ មកជួបគ្នានៅមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី ពេលជួបគ្នាហើយក៏នាំគ្នាជិះម៉ូតូដើរលេងជាមួយគ្នា និងមិត្តភក្តិម្នាក់ទៀត ពេលមកដល់មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះជិះសាកល្បង ហើយក៏ជិះគេចខ្លួនបាត់ទៅ លុះមកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង៤០នាទីរសៀល ជនរងគ្រោះ និងឈ្មោះ សិទ្ធ នីរ៉ា បានប្រទះឃើញជនសង្ស័យនៅម្តុំសាលាអនុវិទ្យាល័យទឹកល្អក់ ទើបឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

Loading...