Post News Media ព័ត៌មានជាតិ ចុម! សមត្ថកិច...

ចុម! សមត្ថកិច្ចរកឃើញសារធាតុគីមីនៅក្នុង ទឹកម្ទេស ទឹកសៀង ប្រេងខ្យង ទឹកត្រីកោះកុង និងទឹកខ្មេះ!..

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅរសៀលថ្ងៃសុក្រ ១២រោច ខែ មិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មន្ត្រីកាំកុងត្រូលសាខាផែស្ងួតចុងទី បានចូលរួមជាមួយអភិបាលរងខណ្ឌមានជ័យ និងកម្លាំងចម្រុះចុះត្រួតពិនិត្យនៅសិប្បកម្មគីម សេង ធ្វើ ទឹកម្ទេស ទឹកសៀង ប្រេងខ្យង ទឹកត្រីកោះកុង និងទឹកខ្មេះ ស្ថិតនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ មន្ត្រីកាំកុងត្រូលយើងបានធ្វើតេស្តបឋម រកសារធាតុគីមី និងយកគំរូបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល។
សូមបញ្ជាក់ ដោយសារ សិប្បកម្មខាងលើនេះ មានបងប្អូនប្រជាពលរដ្ឋនៅជិតខាងប្តឹងពីបរិស្ថាន មានក្លិនឈួលខ្ទឹម ក្លិនជូ ភាយចេញ ពីក្នុងទីតាំងសិប្បកម្ម ត្រូវបានអភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យផ្លាស់ប្តូរទីតាំងសិប្បកម្ម៕

Loading...