ព័ត៌មានជាតិ

សមត្ថកិច្ច ដកហូតចាហួយដូង ហួសកាលបរិច្ឆេទនៅផ្សារទ្រា!

ព្រៃវែង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុ្រក ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រៃវែង បានចុះធ្វើការអង្កេតទីផ្សារ នៅផ្សារទ្រា ដែលស្ថិតនៅភូមិក្រសាំទង ឃុំអង្គរាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ជាលទ្ធផល យើងបានរកឃើញ និងឃាត់ទុកនូវផលិតផលហួសកាលបរិច្ឆេទ ពិសេសចាហួយដូងកញ្ចប់ ប្រមាណ ៤៧.១៤ គីឡូក្រាម៕

មតិយោបល់