Post News Media ព័ត៌មានជាតិ (មានវីដេអូ)៖ ...

(មានវីដេអូ)៖ នីសាន់​ ស្លាកលេខ ភ្នំពេញ2O-8088​ បុកហើយរត់!

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង​រថយន្តនីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2O-8088 បត់ឆ្លងផ្លូវ​មិនប្រយ័ត្ន ក៏ត្រូវម៉ូតូ​ឌ្រីម​បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្ត​ព្យាយាមបើករត់ខ្លួនបាន៣០០ម៉ែត្រ ក៏ត្រូវបានប្រជាពលរដ្ឋដេញឃាត់ខ្លួនបានតែម្តង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ ២១៧ ផ្លូវ​មុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ នាំយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយផងដែរ៕

Loading...