ព័ត៌មានជាតិ

ក្មេងទំនើង២នាក់ ជិះម៉ូតូដេញកាប់គូសត្រូវ របួសធ្ងន់!

កណ្តាល: អំពើហិង្សាមួយបានកើតឡើង បង្ករដោយយុវជនទំនើង២នាក់ ខណ:ដែលជួបគូសត្រូវជិះម៉ូតូ បានយកកាំបិតបុ័ងតោ ជិះមូតូតាមពីក្រោយដេញកាប់ឲ្យរបួសធ្ងន់។

ហេតុការណ៍នេះកាលពីថ្ងៃសៅរ៍ ១៣រោចខែ មិគសិរ ឆ្នាំរកាទព្ធសក័•ព•ស•២៥៦១ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧
វេលាម៉ោង៥និង១០នាទី នៅចំនុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

លោកវេសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះហ.វ.ជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ ដេន មាសសុភា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាលជាជនដៃដល់ និងទី២ឈ្មោះ ខុម កុសល់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកស្នងឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

លោកអធិការបញ្ជាក់ថា កន្លងមកជនសង្ស័យនិងជនរងគ្រោះ ធ្លាប់ឈ្លោះគុំគួនគ្នា ។លុះដល់ថ្ងៃទី១៦ជនសង្សយ័ឈ្មោះ ដេន មាសសុភា និងឈ្មោះ ខុម កុសល់ បានជិះម៉ូតូឌុបគ្នាដោយមានឈ្មោះ ដេនមាសសុភា កាន់កាំបិតបុង័តោ ដេញតាមម៉ូតូជនរងគ្រោះពេលតាមទាន់ឈ្មោះ ដេន មាសសុភា បានយកកាំបិតកាប់ទៅលើជនរងគ្រោះត្រូវចំខ្នង បណ្ដាលឲ្យរងរបួស។ ភ្លាមនោះជនសង្សយ័ទាំង២នាក់បានជិះម៉ូតូតាមផ្លូវមាត់ទន្លេរួចក៏បោះកាំបិតចោលទៅក្នុងទឹកទន្លេរួចគេចខ្លួនតែម្ដង។
បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ព្រែកគយទទួលព័ត៌មានក៏បានហៅជនសង្ស័យទាំង២នាក់មកសាកសួរ បានសារភាពថាពិតជាបានកាប់ទៅលើជនរងគ្រោះប្រាកដមែន។

នៅថ្ងៃទី១៦ ធ្នូ ២០១៧ វេលាម៉ោង១៧និង៥០នាទី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលបានអនុញ្ញាតិឲ្យឃាត់ខ្លួនឈ្មោះ ដេន មាសសុភា និងឈ្មោះ ខុម កុសល់ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់