ព័ត៌មានជាតិ

អ្នករស់នៅក្នុងសង្កាត់បឹងទំពុន ដែលកំពុងដាច់ភ្លើង ម៉ោង៥ល្ងាចមានភ្លើងប្រើវិញហើយ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង៩ព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F2B&F5B) ដើម្បីឲ្យក្រុមការងារធ្វើការដាំបង្គោលបណ្តាញតង់ស្យុងមធ្យម(MV)២ដើម និងបង្គោលបណ្តាញតង់ស្យុងទាប(LV)៣ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ភូមិត្នោតជ្រុំ១និង៣ និងភូមិទំនប់ថ្មី សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៥ល្ងាចរសៀល៕

មតិយោបល់