Post News Media ព័ត៌មានជាតិ ខឹងម្តាយស្តីប...

ខឹងម្តាយស្តីបន្ទោស រត់ចេញពីផ្ទះទៅចង.កសម្លាប់ខ្លួន!

ស្ទឹងត្រែង: មានករណីអត្តឃាតមួយបានកើតឡើង ដោយមានបុរសម្នាក់បានចង.កសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជនរងគ្រោះមានឈ្មោះ ជន នម ភេទប្រុស អាយុ១៤ឆ្នាំ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះទទួលការស្ដីបន្ទោសពីម្ដាយ រួចបានចាកចេញពីផ្ទះតាំងពីម៉ោង១១យប់ថ្ងៃទី១៦ រហូតដល់ម៉ោង៩ព្រឹកថ្ងៃទី១៧ ទើបរកឃើញជនរងគ្រោះចង.ក
សម្លាប់ខ្លួននៅចម្ងាយពីផ្ទះប្រហែល១០០ម៉ែត្រ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...