ព័ត៌មានជាតិ

កំពុងឈរទិញបាយឆា លាន់តែផាំង ក្រឡេកមើលខ្ទេចអស់!

​ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បើកទៅបុកឡាំប៉ាតា កំពុងឈប់​ទិញ​បាយ​ឆា បង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង១២យប់ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ ។

​មុន​ពេល​កើតហេតុ គេឃើញរថយន្តមួយគ្រឿងស្លាក​លេខ ​ភ្នំពេញ 2L-6602 បានបើកមកបុកឡាំប៉ាតា​ដែលកំពុង​ឈប់​ទិញ​បាយ​ឆា បន្តមកបុកតូបលក់មីឆាខ្ទេច រួចបន្តល្បឿនបើកគេចខ្លួន តែក៏ត្រូវសមត្ថកិច្ចដេញឃាត់បានតែម្តង ទើបយល់ព្រមសងសំណងចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង៕

មតិយោបល់