ព័ត៌មានជាតិ

បុកគ្នាលាន់ដូចរន្ទះ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅក្រុងខេមរភូមិន្ទ

កោះកុង: គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស។

ហេតុការណ៍កើតឡើងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខមហោស្រពខេត្ត ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ករណីនេះបណ្តាលឲ្យបុរសម្នាក់ឈ្មោះ សាន ផល្លា អាយុ១៨ឆ្នាំ ស្លាប់និងម្នាក់ទៀតឈ្មោះ ទូច សុវណ្ណដេត ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់