ព័ត៌មានជាតិ

សិស្សវិទ្យាល័យវាលរេញ ជិះម៉ូតូលឿនខ្លាំងពេក ធ្លាក់ផ្លូវស្លាប់ម្នាក់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ដោយមានយុវជនជាសិស្សវិទ្យាល័យវាលរេញ បានជិះម៉ូតូម៉ាក Zoomer-X ពណ៌ខ្មៅ គ្មានស្លាកលេខ ឌុបគ្នាក្នុងល្បឿនលឿនដល់ផ្លូវកោងក៏ជ្រុលចង្កូតធ្លាក់ផ្លូវបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ​ជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ ១៨៨-១៨៩​ ​ភូមិ​កំពង់ចិន​ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

អ្នកដែលស្លាប់មាន​ឈ្មោះ​ សាន់​ វ៉ាន់ឌី​ ភេទ​ ប្រុស​ អាយុ​ ១៤ឆ្នាំ​​ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យវាលរេញ មានទីលំនៅ​ភូមិ​បឹងវែង​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ស្លាប់ក្រោយបញ្ជូនមកសង្រ្គោះគ្លីនិកឯកជនវាលរេញ ចំណែកមិត្តភក្តិផ្សេងទៀតរបួសស្រាល ៕

មតិយោបល់