ព័ត៌មានជាតិ

រត់ចែកជើងគ្នាទាំងព្រឹក ព្រោះតែ..

បាត់ដំបង: មានករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរួមនឹងសមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៤ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះដែលមានទំហំ ៧,៥០ម៉ែត្រ គុណនឹង១៣ម៉ែត្រ មានម្ចាស់ឈ្មោះ សាន់ ហៃ ភេទប្រុស អាយុ៤០ឆ្នាំ បណ្តាលឲ្យឆេះទូរទស្សន៍ ១គ្រឿង, ម៉ូតូស្កុបពី១គ្រឿង , ម៉ូតូស្កុបពី១គ្រឿង , គ្រែប្រអប់ ១គ្រឿង, កៅអីតុកតា ៦ , លុយខ្មែរ ៤,០០០,០០០រៀល ,លុយថៃ ៣២០,០០០បាត និងលុយដុល្លារចំនួន ៥,៨០០ដុល្លារ ។

ក្នុងនោះសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣គ្រឿងទើបរលត់ទៅវិញនៅវេលាម៉ោង៩និង៣៥នាទីថ្ងៃដដែល បណ្តាលមកពីទុស្សេខ្សែភ្លើង៕

មតិយោបល់