Post News Media ព័ត៌មានជាតិ កាប់ប្រហារគេរ...

កាប់ប្រហារគេរបួសស្ទើរស្លាប់ រួចរត់បាត់!

ស្ទឹងត្រែង: មានករណីហិង្សាមួយបានកើតឡើងដោយបុរសម្នាក់ត្រូវបានជនសង្ស័យកាប់ប្រហែលចំនួន៤កន្លែងបណ្តាលឲ្យរបួសធ្ងន់ រួចជនសង្ស័យរូបនោះបានគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង១៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិផ្ជល់ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ជនរងគ្រោះមានឈ្មោះ តិម ភួង ភេទប្រុស អាយុ៦៣ឆ្នាំ ស្នាក់នៅភុមិកើតហេតុ ត្រូវបានជនសង្ស័យឈ្មោះ សាយ សឿន ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ធ្វើកម្មភាពកាប់ពីក្រោយរបួសចំនួន៤កន្លែង ចំសៀតផ្កាខាងឆ្វេង និងគល់កខាងក្រោយចំនួន៣កន្លែង បណ្តាលឲ្យរបួសធ្ងន់ រួចដាក់មេប្រ៉ូចបាត់ស្រមោល៕

Loading...