ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត

ភ្នំពេញ: នៅថ្ងៃសៅរ៍១៣រោច ខែមិគសិរ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ករណីលួចរថយន្ត នៅចំណុចកន្លែងផ្ញើរថយន្តលើដំបូលផ្សារអូរឬស្សី ភូមិ១ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស លួចយករថយន្តម៉ាកTOYOTA CAMRY (ឆ្លាម)ពណ៌ប្រផេះ ស៊េរីឆ្នាំ ១៩៩៧ លេខតួ SXV២០០០៣៩០៦៤ លេខម៉ាស៊ីន០៥៩០៨១៩ ពាក់ស្លាកលេខភ្នំពេញ2G-8473 វេលាម៉ោង៣ទៀបភ្លឺ នៅចំណុចខាងមុខផ្ទះមិនចាំលេខក្នុងបូរីញូថោន ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ ចាន់ រ៉ា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ វត្ថុតាងដកហូតយកជាមធ្យោបាយធ្វើសកម្មភាព,សោទីបលេខ៨ ចំនួន១,ដែកសំប៉ែតមុខស្រួចសម្រាប់កាច់សោករថយន្តចំនួន២,ម្សៅក្រាមពណ៌ស មួយកញ្ចប់តូច។

ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ រថយន្តម៉ាកTOYOTA CAMRYពណ៌ប្រផេះ សេរីឆ្នាំ ១៩៩៧ លេខតួ SXV២០០០៣៩០៦៤
លេខម៉ាស៊ីន០៥៩០៨១៩ ពាក់ស្លាកលេខភ្នំពេញ ២G-៨៤៧៣

ជនរងគ្រោះឈ្មោះ ចាន់ លីដេត អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ២២១ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិករោងចក្រ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ រៀបចំសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់