Post News Media ព័ត៌មានជាតិ ជិះម៉ូតូជែង គ...

ជិះម៉ូតូជែង គេចមិនផុតរថយន្ត(ខ្លាដែកជ្រែករាត្រី ធ្វើការដើម្បីអូន)កិនស្លាប់!

បាត់ដំបង: លោកអធិការរងស្រុកសំពៅលូន ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវារថយន្ដនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ ៥៧ B ចំណុចក្រុមទី១៥ ភូមិត្រពាំងព្រលឹត ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្ដបាត់ដំបង។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ដធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខ ព្រះសីហនុ3A 1921 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ នឹងម៉ូតូម៉ាក ស្មាស់រីវ៉ូ ស្លាកលេខបាត់ដំបង1Q .4759 អ្នកបើកបរឈ្មោះ សូត្រ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិវត្ដ ឃុំប៉ៃលិន ស្រុកប៉ៃលិន ខេត្ដប៉ៃលិន អង្គភាពពេទ្យយោធភូមិភាគ៥ ស្រុកសំពៅលូនបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ចំណែកអ្នកបើកបររថយន្ដកំពុងធ្វើការស្រាវជ្រាវតាមនិតិវិធីច្បាប់

មូលហេតុម៉ូតូឡើងវ៉ាជែង នឹងរយន្ដខាងលើក្នុងដំណើស្របទីសគ្នាហើយក៏វាក់នឹងរថយន្ដឆ្នៃ១គ្រឿងទៀតមកពីទីសផ្ទុយគ្នារួចក៏ម៉ូតូដួល អ្នកបើកបរខ្ទាតចូលកង់រថយន្ដខាងក្រោយខាងឆ្វេង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំយកមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន។ ចំណែកសាកសព បានប្រគល់ឲ្យសាច់ញាតិដឹកទៅភូមិកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Loading...