ព័ត៌មានជាតិ

(មានវីដេអូ)៖ បង្រ្កាបក្មេងទំនើងជិត៥០នាក់ បង្កភាពអាណាធិបតេយ្យនៅក្រុងបាត់ដំបង!

​បាត់ដំបង: ថ្ងៃសៅរ៍ ១៣ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ឈានចូលថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង ១១យប់ រហូតដល់វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានបើកកិច្ចប្រត្តិបត្តិការបង្ក្រាប និង ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង ដែលតែងតែប្រមូលផ្ដុំបក្ខពួក ជិះម៉ូតូបង្កភាពអាណាធិបតេយ្យ នៅក្នុងក្រុងបាត់ដំបង។

ជាលទ្ធផលក្រុមបង្ការ បង្ក្រាប ធ្វើការឃាត់ខ្លួនបានមនុស្សប្រុស ចំនួន ៤៨នាក់ ក្នុងនោះមានចំនួន ៣០នាក់ដែលមានផ្ទុកសារធាតុញៀន និង ៥នាក់មានរក្សាទុកគ្រឿងញៀនហាមឃាត់ខុសច្បាប់
និងដកហូតម៉ូតូចំនួន១៩គ្រឿង។

បច្ចុប្បន្នក្រុមបង្ការ បង្ក្រាបបានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់