ព័ត៌មានជាតិ

រយែថយក្រោយមិនប្រយ័ត្ន បុកម៉ូតូស្រ្តីពោះធំកៀបចូលក្រោមរថយន្ត របួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: បុរសម្នាក់បើករថយន្តណាវ៉ារ៉ាថយក្រោយមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូវេវអិចបើកបរដោយស្រ្តីម្នាក់ពោះធំ រួមដំណើរជាមួយកូនកៀបម៉ូតូចូលក្រោមរថយន្តបណ្តាលឲ្យស្រ្តីពោះធំនោះរងរបួសធ្ងន់នឹងកូនរងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ១០៥កែងផ្លូវ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកណាវ៉ារ៉ា ពណ៌ត្រេអ៊ី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AJ-3695 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត បើកបម្រុងនឹងបត់ វ៉ាក់អឺជាមួយកង់បីក៏ដាក់លេខរយែថយក្រោយឲ្យកង់បីទៅរយែមិនប្រយ័ត្នក៏បានបុកម៉ូតូម៉ាកវេវអិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CH-8691 បើកបរដោយស្រ្តីពោះធំ រួមដំណើរជាមួយកូនបណ្តាលឲ្យកៀបម៉ូតូចូលក្រោមរថយន្តនឹងបណ្តាលឲ្យស្ត្រីពោះធំរងរបួសធ្ងន់នឹងបុរសម្នាក់ដែរជាកូនរងរបួសស្រាល ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យហើយតៃកុងរថយន្តឃើញដូចច្នោះក៏ដាក់មេប្រូចរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់