ព័ត៌មានជាតិ

ឡាំប៉ាតាកៀរម៉ូតូឌ្រីម​ កិនបុរសម្នាក់ស្លាប់!

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណ:ដែលជិះម៉ូតូ ទៅប៉ះជាមួយម៉ូតូកង់បី(ឡាំប៉ាតា) បណ្តាលដួលត្រូវម៉ូតូកង់បីកិនពីលើហើយបានបន្តដំណើររត់ជាង១គីឡូម៉ែត្រទើបឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២០០៤ មុខហាងសែនរីរាយ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុខ តេង អាយុ៣៦ឆ្នាំ មានមុខរបរដឹកអីវ៉ាន់ ស្នាក់នៅភូមិ ចម្ការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងខ្ចៅ ឃុំស្រះពង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ ។និងមានប្រពន្ធឈ្មោះ ប៉ែន សារុន ភេទស្រីអាយុ៣២ឆ្នាំ រោងចក្រ មានភូមិកំណើតនៅភូមិភូមិ ទួលក្រូច ឃុំរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CD-0903។

ចំណែកម្ចាស់ម៉ូតូកង់បីឈ្មោះ ស សុវណ្ណ អាយុ៣៨ ឆ្នាំ មានមុខរបរសន្តិសុខនិង រត់ម៉ូតូកង់បី(ឡាំប៉ាតា) ពណ៌លឿង ពាក់ស្លាលេខ1GS-0991 ស្នាក់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
តាមសាក្សីពីកន្លែងកើតហេតុ បានឲដឹងថាមុនពេលកើតហេតុ គេឃើញម៉ូតូកង់បីបើកតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូជនរងគ្រោះមកពីក្រោយស្របទិសគ្នា បានវ៉ាជែងក្នុងល្បឿនលឿន បានទៅប៉ះកៀរជាមួយម៉ូតូកង់បី បណ្តាលឲ្យដួលក៏ត្រូវម៉ូតូកង់បីមកពីក្រោយកិនចំក្បាល បាក់កស្លាប់ភ្លាមៗ បន្ទាប់ពីបង្ក ម៉ូតូកង់បីបានបន្តដំណើរចេញពីកន្លែងរត់មកដល់មុខផ្សារហ្សិនជូរី ក៏ត្រូវប្រជាពលរដ្ធនិងសមត្ថកិច្ចឃាត់បានទាំងម្ចាស់បើកបរកង់បីតែម្តង ទើបឃាត់យកមកកាន់ប៉ុស្តិ៍នគរបាលកាកាបទី១។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហកាជាមួយនគរបាលជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់។ ដោយឡែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕

មតិយោបល់