ព័ត៌មានជាតិ

កុងតឺន័ររយែថយក្រោយ បុកបង្គោលស្លាកសញ្ញាផ្ទះសំណាក់ ពន្លឺច័ន្ទ បាក់១ដើម!

ភ្នំពេញ: រថយន្តកុងតឺន័រ១គ្រឿង បើកចូលផ្លូវបេតុងមួយខ្សែ ហើយបានបើកថយក្រោយវិញក៏ជ្រុលបុកបង្គោលស្លាកសញ្ញាផ្ទះសំណាក់ពន្លឺច័ន្ទ បណ្តាលឲ្យដាក់ដួលរាបស្មើដី កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A 2031 បើកបរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើតខណ:មកដល់ចំណុចកើតហេតុក៏បានបតចូលផ្លូវបេតុងទៅត្បូងដោយច្រទ្បំផ្លូវទើបបើកថយក្រោយវិញហើយបានជ្រុលបុកបង្គោលស្លាកសញ្ញាផ្ទះសំណាក់ ពន្លឺច័ន្ទ បណ្តាលឲ្យបាក់ដួលរាបស្មើដល់ដី ភ្លាមនោះតៃកុងរថយន្តបានចុះហើយគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងសហកាជាមួយជំនាញចរាចរណ៍រាធានីភ្នំពេញដើម្បីយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕

មតិយោបល់