Post News Media ព័ត៌មានជាតិ សាំយ៉ុងបើកលឿន...

សាំយ៉ុងបើកលឿនបែកកង់ក្រឡាប់ផ្ងារជើង របួសធ្ងន់ស្រាល២នាក់!

​តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបើកក្រឡាប់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ ឃុំខ្វា ស្រុកសំរោង ខេត្តតាកែវ។

រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-3817 អ្នកបើកបរឈ្មោះ តួយ ឆាយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ(របួសស្រាល) និងអ្នករួមដំណើរម្នាក់ត្រូវជាម្តាយក្មេកមានឈ្មោះ សែស ផាត់ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកសិកររបួស(របួសធ្ងន់)។

មូលហេតុដែលបង្កឲ្យរថយន្តក្រឡាប់ផ្ងារជើង គឺបង្កឡើងពីម្ចាស់រថយន្តបើកបរក្នុងល្បឿនលឿន រួចក៏បែកកង់រថយន្តពីខាងមុខ ទើបក្រឡាប់ភ្លាមតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកអ្នករងរបួសបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៕

Loading...