ព័ត៌មានជាតិ

ដើរទៅផ្ទះឪក្មេកមួយភ្លែត មកវិញខ្ទេច!

ស្ទឹងត្រែង: អគ្គិភ័យមួយបានលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុង ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ។

ករណីនេះកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រែ គ. ២ ក្នុងខេត្តស្ទឹងត្រែង។

ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ មានទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ មានម្ចាស់ឈ្មោះ ណិង ស៊ីចាន់ ភេទប្រុស អាយុ២២ឆ្នាំ និងប្រពន្ធឈ្មោះ គុះ សុន្ធី ភេទស្រី អាយុ១៩ឆ្នាំ បណ្តាលឲ្យឆាបឆេះផ្ទះទាំងស្រុង ស្រូវ១៥ការ៉ុង ត្រង់សាន័រ ១គ្រឿង រួមនឹងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត។

បញ្ជាក់បន្ថែមថា ករណីអគ្គិភ័យនេះកើតឡើងខណ:ដែលម្ចាស់ផ្ទះរបស់ដើរទៅផ្ទះឪពុកក្មេក មិនប្រយត្ន័ចំពោះភ្លើងចង្ក្រានទើបបណ្តាលឲ្យឆេះបែបនេះតែម្តង៕

មតិយោបល់