Post News Media ព័ត៌មានជាតិ ផឹកស្រាបៀរអង្...

ផឹកស្រាបៀរអង្គរ រួចបញ្ចប់ជីវិតក្នុងអណ្តូងទឹក!

ពោធិ៍សាត់: បុរសមានសតិមិនគ្រប់ម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនក្នុងអណ្តូងទឹក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបគេបានផឹកស្រាស្រវឹង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះមានឈ្មោះ អឿន ធាន អាយុ៣៧ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិឃុំកើតហេតុ។

តាមសម្តីរបស់ប្អូនថ្លៃជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះជាមនុស្សមានជម្ងឺប្រសៃប្រសាទ និងធ្លាប់លោតចូលអណ្តូងទឹកច្រើនលើកច្រើនសារ តែមិនស្លាប់ដោយមានការជួយសង្រ្គោះពីប្រជាពលរដ្ឋ លុះដល់ថ្ងៃខែកើតហេតុ ជនរងគ្រោះបានយកខ្សែរុំ.ក លោតចូលអណ្តូងទឹក បណ្តាលឲ្យស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យលើសាកសព ទើបប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...