Post News Media ព័ត៌មានជាតិ រថយន្ត២គ្រឿងព...

រថយន្ត២គ្រឿងពន្លះគ្នា ផ្អើលទាំងព្រឹកនៅផ្លូវជាតិលេខ៣!

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊្វុយស៊ូនិងរថយន្តហ៊ីយ៉ាន់ដាយ ខូចខាតរថយន្តយ៉ាងដំណំ មិនបណ្តាលឲ្យអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧១-៧២ ភូមិអង្គគគី ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាកហ៊្វុយស៊ូ(កុងតឺន័រ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-5216 បើកបរដោយឈ្មោះ មុំ សាមុត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិក្រាំងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើដំណើរស្របទិសគ្នាពីជើងទៅកើត លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង 3A-8588 អ្នកបើកបរឈ្មោះ ចាន់ កុសល់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...