ព័ត៌មានជាតិ

ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅមុខណាហ្គាវើល!

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ សង្ស័យខ្យល់គ បានដួលសន្លប់នៅសួនច្បារខាងមុខណាហ្គាវើល ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង​៤ និង ៤៥​នាទី​រសៀល ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ​​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន​។

បុរសខាងលើនេះមិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណនោះទេ សង្ស័យជាជនជាតិចិន ដោយមានលុយ​ចំនួន​៤៣៨​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន៣៣, ៣​០០​រៀល និង​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង ១​គ្រឿងនៅក្នុងកាបូបត្រូវបានសមត្ថកិច្ច​រក្សា​ទុក រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

មតិយោបល់